![]() |
Yeay Phu is chairperson of the Phea Pimech Company, Cambodia’s biggest salt producer.
|
![]() |
One of the most richest man in Cambodia, click to see his story. |
![]() |
![]() |
One of the most richest man in Cambodia, click to see his story.
|
![]() |
![]() |
One of the most richest man in Cambodia, click to see his story. |
![]() |
![]() |
![]() |
![]() |
Sinn Sisamouth One of the most famous singer in Cambodia, click to see his story. |
![]() |
![]() |
![]() |
![]() |
Dith Pran His real history on the "Killing Fields" Movie, click to see his story. |
|
|
![]() |
Dr. Haing S.
Ngor The actor in the "Killing Fields" Movie, Click to see his story. |
![]() |
|
![]() |
![]() |
|
|
|
![]() |
|
|
|
សម្តេច នរោត្តម សីហនុ អតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។
អតីតព្រះមហាក្សត្រខ្មែរ ព្រះបាទ នរោត្តម សីហនុ កាលពីថ្ងៃសុក្រ បានព្រលយពាក្យថា ព្រះមហាក្សត្រ ព្រះបាទ ព្រះបរមនាថ នរោត្តម សីហមុនី ដែលជាព្រះរាជបុត្រារបស់ព្រះអង្គអាចនឹងដាក់រាជ្យ ហើយទៅស្នាក់នៅក្នុងប្រទេសបារាំងក្នុងនាមជាមនុស្សធម្មតាវិញ ។
នៅក្នុងសំបុត្រចុះថ្ងៃព្រហស្បតិ៍ ទី៥ មិថុនា ហើយដែលបានផ្សាយលើគេហទំព័ររបស់ព្រះអង្គកាលពីថ្ងៃសុក្រ ព្រះបាទ នរោត្តម សីហនុ បានមានព្រះរាជបន្ទូលថា ព្រះបរមនាថ នរោត្តម សីហមុនី បានទូលថ្វាយព្រះអង្គថា ទ្រង់អាចនឹងវិលត្រឡប់ទៅរស់នៅក្នុងជីវិតធម្មតា នៅឯប្រទេសបារាំងវិញ ហើយថា ទ្រង់នឹងជួលបន្ទប់តូចមួយដើម្បីស្នាក់នៅជាមួយនឹងមហេសី មានបន្ទប់ងូតទឹកសាមញ្ញ សោយក្រយាធម្មតាៗដែលទ្រង់អាចរកទិញបាននៅក្នុងហាងសាមញ្ញៗ ។
ប្រធានគណបក្សហ៊្វុនស៊ិនប៉ិច លោក កែវ ពុទ្ធរស្មី ។
តើគណបក្សនេះមានគោលនយោបាយដូចម្តេចក្រោយពីមានប្រធានថ្មី ជំនួសព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ?
សូមអញ្ជើញស្តាប់លោក កែវ ពុទ្ធរស្មី ប្រធានគណបក្សហ៊្វុនស៊ិនប៉ិច និងជាឧបនាយករដ្ឋមន្រ្តី ឆ្លើយនឹងសំណួរលោក ហាស់ សាន ដូចតទៅ ៖
ទាហាន ថៃលោតចេញពីរថយន្តនៅខាងក្រៅវត្តមួយក្បែរអគាររដ្ឋាភិបាលក្នុង ទីក្រុងបាងកក នាថ្ងៃទី២០ កញ្ញា ២០០៦ នៅក្រោយរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលថាក់ស៊ីន ស៊ីណាវ៉ាត់។
ការថ្លែងចំអកនេះបានធ្វើឡើង១ថ្ងៃបន្ទាប់ពីលោកសាម៉ាក បានថ្លែងបដិសេធតាមកញ្ចក់ទូរទស្សន៍ជាតិរបស់ថៃ កាលពីព្រឹកថ្ងៃសៅរ៍ថា លោកមិនបានហៅអតីតនាយករដ្ឋមន្រ្តី ថាក់ស៊ីន ឲ្យជួយដោះស្រាយបញ្ហាប្រទេសជាតិនោះទេ និងថា ការដោះស្រាយបញ្ហាជាតិគឺជាសមត្ថកិច្ចនាយក រដ្ឋមន្រ្តីបច្ចុប្បន្ន ។
ការខិតខំ ប្រឹងប្រែងលើការស្នើសុំឲ្យដោះលែងនិពន្ធនាយកកាសែតមនសិការខ្មែរ លោក ដាំ សិទ្ធិ ឲ្យនៅក្រៅឃុំ នៅតែបន្តនៅឡើយ នៅថ្ងៃអង្គារនេះ ។
លោក ដាំ សិទ្ធិ និពន្ធនាយកនៃកាសែតមនសិការខ្មែរដែលមាននិន្នាការគាំទ្រគណបក្សប្រឆាំង។
មេធាវីការពារក្តី លោក ជូង ជូងី បានថ្លែងសង្ឃឹមថា កិច្ចប្រឹងប្រែងនោះនឹងអាចជួយលោក ដាំ សិទ្ធិ ដែលកំពុងស្ថិតក្នុងគុកព្រៃស ឲ្យបានរួចនៅក្រៅឃុំ ៖ «សង្ឃឹមថា ត្រូវតែបានរួចខ្លួនឆាប់ៗហ្នឹង ។ ធ្វើរួចរាល់អស់ហើយ គឺទីមួយ ខ្ញុំសូមឲ្យតុលាការដោះលែង ដាំ សិទ្ធិ ឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន ទីពីរ ខ្ញុំបានប្ដឹងឧទ្ធរណ៍ជំទាស់ទៅនឹងដីកាសម្រេចឃុំខ្លួនហ្នឹង» ។
លោក ដាំ សិទ្ធិ ដែលជាបេក្ខជនឈរឈ្មោះតំណាងរាស្ត្រឲ្យគណបក្សសមរង្ស៊ី នៅមណ្ឌលភ្នំពេញ ត្រូវគេចោទប្រកាន់ពីបទផ្សាយព័ត៌មានមិនពិត និងបរិហារកេរ្តិ៍ជុំវិញការផ្សាយព័ត៌មានដែលសរសេរថា លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង គឺជាអតីតប្រធានគុកបឹងត្របែកក្នុងជំនាន់របបខ្មែរក្រហម ។
ការសរសេរផ្សាយរបស់លោក ដាំ សិទ្ធិ ដែលមានតាំងពីខែមេសា កន្លងមក គឺបានដកស្រង់តាមប្រសាសន៍របស់ប្រធានគណបក្សប្រឆាំងលោក សម រង្ស៊ី ។
មេធាវីការពារក្តីរបស់លោក ដាំ សិទ្ធិ បានថ្លែងថា កាលពីម្សិលមិញ ភរិយារបស់លោក ដាំ សិទ្ធិ បានធ្វើដំណើរទៅគុកព្រៃសដើម្បីចង់ជួបសាកសួរសុខទុក្ខ ក៏ប៉ុន្តែ ឆ្មាំគុកមិនអនុញ្ញាតឲ្យភរិយារបស់លោកបានចូលទៅជួបដោយផ្ទាល់នោះ ឡើយ ៕