WWW.Khmer-World.com

                         

Your Ad Here

 Date, Love, Khmer

 

Home Khmer Stars About TV Chat Music Daily News Cambodian Past Store Comedy Karaoke Khmer life Donate Contact Radio Karaoke English Euro Model News World Entertainment Khmer Village Extreme Machines Phnom Penh Today Cambodian History Movie Theatre Music Video

News

       

 

 
 
  Yeay Phu

is chairperson of the Phea Pimech Company, Cambodia’s biggest salt producer.

 

 

Sok Kong

One of the most richest man in Cambodia, click to see his story.

 

 

Mong Reththy

One of the most richest man in Cambodia, click to see his story.

 

 

 

Kith Meng

One of the most richest man in Cambodia, click to see his story.

 
Sinn Sisamouth

One of the most famous singer in Cambodia, click to see his story.

Dith Pran

His real history on the "Killing Fields" Movie, click to see his story.

 

 

Dr. Haing S. Ngor

The actor in the "Killing Fields" Movie, Click to see his story.

 

 

 

 

 

Photo

សម្តេច នរោត្តម សីហនុ អតីត​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

ព្រះរាជសារ​របស់​អតីត​ព្រះមហាក្សត្រ​ពី​បញ្ហា​អនាគត​រាជានិយម

អតីត​ព្រះមហាក្សត្រ​ខ្មែរ ព្រះបាទ នរោត្តម សីហនុ កាលពី​ថ្ងៃ​សុក្រ បាន​ព្រលយ​ពាក្យ​ថា ព្រះមហាក្សត្រ ព្រះបាទ ព្រះ​បរមនាថ នរោត្តម សីហមុនី ដែល​ជា​ព្រះរាជ​បុត្រា​របស់​ព្រះអង្គ​អាច​នឹង​ដាក់​រាជ្យ ហើយ​ទៅ​ស្នាក់នៅ​ក្នុង​ប្រទេស​បារាំង​ក្នុងនាម​ជា​មនុស្ស​ធម្មតា​វិញ ។

នៅក្នុង​សំបុត្រ​ចុះថ្ងៃ​ព្រហស្បតិ៍ ទី​៥ មិថុនា ហើយ​ដែល​បាន​ផ្សាយ​លើ​គេហទំព័រ​របស់​ព្រះអង្គ​កាល​ពី​ថ្ងៃ​សុក្រ ព្រះបាទ នរោត្តម សីហនុ បាន​មាន​ព្រះរាជ​បន្ទូល​ថា ព្រះ​បរមនាថ នរោត្តម សីហមុនី បាន​ទូល​ថ្វាយ​ព្រះអង្គ​ថា ទ្រង់​អាច​នឹង​វិល​ត្រឡប់​ទៅ​រស់នៅ​ក្នុង​ជីវិត​ធម្មតា នៅឯ​ប្រទេស​បារាំង​វិញ ហើយ​ថា ទ្រង់​នឹង​ជួល​បន្ទប់​តូច​មួយ​ដើម្បី​ស្នាក់នៅ​ជាមួយ​នឹង​មហេសី មាន​បន្ទប់​ងូត​ទឹក​សាមញ្ញ សោយ​ក្រយា​ធម្មតា​ៗ​ដែល​ទ្រង់​អាច​រក​ទិញ​បាន​នៅក្នុង​ហាង​សាមញ្ញ​ៗ ។

 

Photo

ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច លោក កែវ ពុទ្ធរស្មី ។

គណបក្ស​ហ៊្វុនស៊ិនប៉ិច​បាន​ចង​សម្ព័ន្ធភាព​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ​ក្នុង​រាជ​រដ្ឋាភិបាល​ចម្រុះ​៣​អាណត្តិ​មក​ហើយ ដោយ​គ្រាន់តែ​បាន​ផ្លាស់ប្តូរ​ប្រធាន​គណបក្ស​ប៉ុណ្ណោះ ព្រោះ​តែ​មាន​ការ​ប្រេះស្រាំ​ក្នុង​ជួរ​ថ្នាក់​ដឹកនាំ ។

តើ​គណបក្ស​នេះ​មាន​គោលនយោបាយ​ដូចម្តេច​ក្រោយពី​មាន​ប្រធាន​ថ្មី ជំនួស​ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ?

សូម​អញ្ជើញ​ស្តាប់​លោក កែវ ពុទ្ធរស្មី ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច និង​ជា​ឧប​នាយក​រដ្ឋមន្រ្តី ឆ្លើយ​នឹង​សំណួរ​លោក ហាស់ សាន ដូច​តទៅ ៖

 

 photo

ទាហាន ​ថៃ​លោត​ចេញ​ពី​រថយន្ត​នៅ​ខាង​ក្រៅ​វត្ត​មួយ​ក្បែរ​អគារ​រដ្ឋាភិបាល​ក្នុង​ ទីក្រុង​បាងកក នា​ថ្ងៃ​ទី​២០ កញ្ញា ២០០៦ នៅ​ក្រោយ​រដ្ឋប្រហារ​ទម្លាក់​រដ្ឋាភិបាល​ថាក់ស៊ីន ស៊ីណាវ៉ាត់។

មេដឹកនាំ​អ្នកតវ៉ា​ប្រឆាំង​រដ្ឋាភិបាល​ថៃ​នៃ​ក្រុម​សម្ព័ន្ធភាព​ប្រជាជន​ ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ បាន​ស្រែក​នៅ​ខាងក្រៅ​អគារ​របស់​អង្គការ​សហប្រជាជាតិ ក្នុង​ក្រុង​បាងកក​ចំអក​ឲ្យ​លោក សាម៉ាក ចំពោះ​ការថ្លែង​តាម​កម្មវិធី​ទូរទស្សន៍ រាល់ព្រឹក​ថ្ងៃ​សៅរ៍​របស់​លោក​ថា ពុំ​មាន​នរណា​គេស្តាប់​ឡើយ ។

ការថ្លែង​ចំអក​នេះ​បាន​ធ្វើឡើង​១​ថ្ងៃ​បន្ទាប់ពី​លោក​សាម៉ាក បាន​ថ្លែង​បដិសេធ​តាម​កញ្ចក់​ទូរទស្សន៍​ជាតិ​របស់​ថៃ កាលពី​ព្រឹក​ថ្ងៃ​សៅរ៍​ថា លោក​មិន​បាន​ហៅ​អតីត​នាយករដ្ឋមន្រ្តី ថាក់ស៊ីន ឲ្យ​ជួយ​ដោះស្រាយ​បញ្ហា​ប្រទេស​ជាតិ​នោះ​ទេ និង​ថា ការដោះស្រាយ​បញ្ហា​ជាតិ​គឺ​ជា​សមត្ថកិច្ច​នាយក រដ្ឋមន្រ្តី​បច្ចុប្បន្ន ។

 

កិច្ចប្រឹងប្រែង​ស្វែងរក​ការដោះលែង ដាំ សិទ្ធិ ឲ្យ​នៅ​ក្រៅ​ឃុំ​នៅ​តែ​បន្ត

2008-06-10

ការខិតខំ ​ប្រឹងប្រែង​លើ​ការស្នើសុំ​ឲ្យ​ដោះលែង​និពន្ធនាយក​កាសែត​មនសិការ​ខ្មែរ លោក ដាំ សិទ្ធិ ឲ្យ​នៅ​ក្រៅឃុំ នៅតែ​បន្ត​នៅឡើយ នៅថ្ងៃ​អង្គារ​នេះ ។

photo

លោក ដាំ សិទ្ធិ និពន្ធ​នាយក​នៃ​កាសែត​មនសិការ​ខ្មែរ​ដែល​មាន​និន្នាការ​គាំទ្រ​គណបក្ស​ប្រឆាំង។

អស់រយៈពេល​៣​ថ្ងៃ​មក​ហើយ ក្រុម​អ្នក​តំណាងរាស្ត្រ​គណបក្ស​សមរង្ស៊ី រួមទាំង​ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​និង​ក្រសួង​ព័ត៌មាន​របស់​ រាជរដ្ឋាភិបាល​ផងដែរ បាន​ប្រឹងប្រែង​ធ្វើ​អន្តរាគមន៍​ដោយ​ធ្វើ​លិខិត​ទៅ​តុលាការ​ដើម្បី​សុំ​ធានា លោក ដាំ សិទ្ធិ ឲ្យ​នៅក្រៅ​ឃុំ​បណ្តោះ​អាសន្ន ។

មេធាវី​ការពារក្តី លោក ជូង ជូងី បាន​ថ្លែង​សង្ឃឹម​ថា កិច្ចប្រឹងប្រែង​នោះ​នឹង​អាច​ជួយ​លោក ដាំ សិទ្ធិ ដែល​កំពុង​ស្ថិត​ក្នុង​គុក​ព្រៃស ឲ្យ​បាន​រួច​នៅ​ក្រៅឃុំ ៖ «សង្ឃឹម​ថា ត្រូវ​តែ​បាន​រួច​ខ្លួន​ឆាប់ៗ​ហ្នឹង ។ ធ្វើ​រួច​រាល់​អស់​ហើយ គឺ​ទី​មួយ ខ្ញុំ​សូម​ឲ្យ​តុលាការ​ដោះលែង ដាំ សិទ្ធិ ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន ទីពីរ ខ្ញុំ​បាន​ប្ដឹង​ឧទ្ធរណ៍​ជំទាស់​ទៅ​នឹង​ដីកា​សម្រេច​ឃុំ​ខ្លួន​ហ្នឹង»

លោក ដាំ សិទ្ធិ ដែល​ជា​បេក្ខជន​ឈរឈ្មោះ​តំណាងរាស្ត្រ​ឲ្យ​គណបក្ស​សមរង្ស៊ី នៅ​មណ្ឌល​ភ្នំពេញ ត្រូវ​គេ​ចោទ​ប្រកាន់​ពី​បទ​ផ្សាយ​ព័ត៌មាន​មិនពិត និង​បរិហារកេរ្តិ៍​ជុំវិញ​ការផ្សាយ​ព័ត៌មាន​ដែល​សរសេរ​ថា លោក​ឧបនាយក​រដ្ឋមន្ត្រី ហោ ណាំហុង គឺ​ជា​អតីត​ប្រធាន​គុក​បឹងត្របែក​ក្នុង​ជំនាន់​របប​ខ្មែរក្រហម ។

ការសរសេរ​ផ្សាយ​របស់​លោក ដាំ សិទ្ធិ ដែល​មាន​តាំងពី​ខែ​មេសា កន្លងមក គឺ​បាន​ដកស្រង់​តាម​ប្រសាសន៍​របស់​ប្រធាន​គណបក្ស​ប្រឆាំង​លោក សម រង្ស៊ី ។

មេធាវី​ការពារក្តី​របស់​លោក ដាំ សិទ្ធិ បាន​ថ្លែង​ថា កាលពី​ម្សិលមិញ ភរិយា​របស់​លោក ដាំ សិទ្ធិ បាន​ធ្វើ​ដំណើរ​ទៅ​គុក​ព្រៃស​ដើម្បី​ចង់​ជួប​សាក​សួរ​សុខទុក្ខ ក៏​ប៉ុន្តែ ឆ្មាំ​គុក​មិន​អនុញ្ញាត​ឲ្យ​ភរិយា​របស់​លោក​បាន​ចូលទៅ​ជួប​ដោយ​ផ្ទាល់​នោះ​ ឡើយ ៕

 

Your Ad Here

 

 

                                                                                                          

 

Thank you for visiting the website.  In order to keep the site running, we would appreciate donations.

 

                                       Copyright © www.Khmer-World.com. All rights reserved.